Online Teaching

សូមស្វាគមន៍សម្រាប់ការចូលមកកាន់គេហទំព័ររបស់ MACA

នេះគឺជាកម្មវិធីទូរស័ព្ទសម្រាប់សិស្សនុសិស្សទាញយក App Store & Play Store​
ខាងក្រោយនេះគឺ សម្រាប់ទាញយក

ស្វែងយល់ពីខ្លួនអ្នក

Higher Education

មុខវិជ្ជា និងអាជីព

ជួបជាមួយអ្នកឯកទេសប្រឹក្សាយោបល់ ផ្នែកជំនាញសិក្សា និងអាជីព!!! លោកអ្នកនឹងស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់ ហើយដឹងថាមុខវិជ្ជាអ្វីដែលគួរជ្រើសរើសមកសិក្សា និងអាជីពអ្វីដែលសាកសមនិងខ្លួនជាងគេ!!!

Higher Education

ការបណ្តុះបណ្តាលអ្នកប្រឹក្សា

ជួបជាមួយអ្នកឯកទេសប្រឹក្សាយោបល់ ផ្នែកជំនាញសិក្សា និងអាជីព!!! លោកអ្នកនឹងស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់ ហើយដឹងថាមុខវិជ្ជាអ្វីដែលគួរជ្រើសរើសមកសិក្សា និងអាជីពអ្វីដែលសាកសមនិងខ្លួនជាងគេ!!!

Higher Education

ផែនការអាជីព

ជួបជាមួយអ្នកឯកទេសប្រឹក្សាយោបល់ ផ្នែកជំនាញសិក្សា និងអាជីព!!! លោកអ្នកនឹងស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់ ហើយដឹងថាមុខវិជ្ជាអ្វីដែលគួរជ្រើសរើសមកសិក្សា និងអាជីពអ្វីដែលសាកសមនិងខ្លួនជាងគេ!!!

Higher Education

ការវាយតម្លៃតាមអ៊ីនធឺណិត

ជួបជាមួយអ្នកឯកទេសប្រឹក្សាយោបល់ ផ្នែកជំនាញសិក្សា និងអាជីព!!! លោកអ្នកនឹងស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់ ហើយដឹងថាមុខវិជ្ជាអ្វីដែលគួរជ្រើសរើសមកសិក្សា និងអាជីពអ្វីដែលសាកសមនិងខ្លួនជាងគេ!!!

ព្រឹត្តិការណ៍ខាងមុខ

ព័ត៌មានថ្មីៗ

Higher Education

ឱកាសការងារថ្មីបន្ថែមទៀតជិត ៦០០ កន្លែង ដល់យុវជន ដោយវេទិកាការងាររបស់ NEA

វេទិកាការងាររបស់ NEA នាថ្ងៃព្រហស្បតិ៍ខានស្អែកនេះ នាំមកនូវឱកាសការងារថ្មីបន្ថែមទៀតជិត ៦០០ កន្លែង ដល់យុវជន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយ សសយក វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ ដោយមានក្រុមហ៊ុនធំៗចំនួន៨ ចូលរួមផ្តល់ឱកាសការងារសរុបចំនួន ៥៩២ កន្លែង។ វេទិកាការងារនេះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនធំៗទាំង៨ក្នុងនោះមាន៖ ហាងម៉ាស្ទ័រ ស៊ុគីស៊ុប ក្រុមហ៊ុន WOW NOW ក្រុមហ៊ុន KOFI, វ័នម៉រ, ធនាគារឯកទេស AEON ក្រុមហ៊ុន Land &home EL&H ធនាគារមហានគរ និងក្រុមហ៊ុន Truemoney។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយ តំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។ លោក ពេជ្រ រដ្ឋា បុគ្គលិកជ្រើសរើសបុគ្គលិកធនាគារ AEON បានលើកឡើងថាលោកពិតជាមានសេចក្តីសោមនស្ស រីករាយក្រៃលែងដែលបានចូលរួមសហការជាមួយ NEA ក្នុងថ្ងៃទី២៣ ខាងមុខនេះ ដោយសារតែការរីកចម្រើនរបស់ធនាគារនាពេលបច្ចុប្បន្ន ធនាគារនឹងនាំយកឱកាសការងារជាច្រើនកន្លែង និងគ្រប់មុខតំណែង ជូនដល់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារផងដែរ។ លោកសង្ឃឹមយ៉ាងមុតមាំថា ការចូលរូមសហការជាមួយនឹង NEA គឺបានរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារអោយមានឱកាសជួបសម្ភាសន៍ការងារផ្ទាល់។ វេទិកាការងារនេះ នឹងត្រូវរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។ ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

  • ១៩-០៣-២០២៣
  • Higher Education

    លទ្ធផលជាទីមោទន: នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣

    (ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួងស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និយោជក និងបងប្អូនកម្មករនិយោជិតជាពិសេសដៃគូត្រីភាគី និងត្រីភាគីបូក ដែលបានរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ២០១៩-២០២៣ រយៈពេល ១ឆ្នាំនេះ ប្រកបដោយជោគជ័យគួរជាទីមោទនៈ។ ជោគជ័យទាំងនេះ បានបង្ហាញតាមរយ:ការធានាបាននូវការអភិវឌ្ឍទីផ្សារការងារដែលមានភាពធន់ និងមានប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាពលរដ្ឋ, មានលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សកម្មភាពធុរកិច្ចប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទីផ្សារការងារ។ ការធ្វើបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ រួមមាន ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព និងការអនុម័តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីបង្កសេរីភាពអង្គការវិជ្ជាជីវ:កាន់តែប្រសើរ កាត់បន្ថយវិវាទការងារ, មានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ដោះស្រាយទាន់ពេលវេលាករណីរោងចក្រក្ស័យធន ឬបិទទ្វារដោយថៅកែរត់ចោល។ ទន្ទឹមនឹងនេះ ការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយបានពង្រីកវិសាលភាពលើរបបសន្តិសុខសង្គមដែលមានស្រាប់ ដើម្បីបង្កើនការគាំពារដល់ប្រជាជនគ្រប់រូប ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, ការសិក្សាលើលទ្ធភាពបង្កើតរបបសន្តិសុខសង្គមថ្មីៗ, និងការធ្វើបរិវត្តកម្មបច្ចេកវិទ្យាឌីជីថលក្នុងការ ផ្តល់សេវាកាន់តែប្រសើរ។ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលបម្រើការនៅក្នុងវិស័យឯកជន គឺជាសមិទ្ធផលដ៏ធំធេងមួយក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលនាំឱ្យប្រព័ន្ធគាំពារសង្គមមានលក្ខណៈពេញលេញសម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិតគ្រប់ៗរូប។ ក្រសួងក៏បានរួមសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងដៃគូសង្គម អនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍ទាំង ១០ចំណុច របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន ៧៧លើក ដែលមានចំនួនប្រមាណជិត ១លាននាក់ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីការខិតខំអនុវត្តបានយ៉ាងល្អតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍមូលធន មនុស្សដែលជាធនធាន ជន្ទល់គាំទ្រឱ្យការរីកចំរើននៃសង្គមសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយ ១-ជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យ និងកម្រិតជីវភាពកាន់តែប្រសើរឡើង ២-លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ៣-បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញឥរិយាបថការងារ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត និង ៤-ធានាថា “ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។ ជាមួយនេះផងដែរការអនុវត្តដោយជោគជ័យនូវ អាទិភាពទី២ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: រួមទាំងការបន្តជំរុញ និងចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និងគោលនយោបាយស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣ ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងការបូបកម្ពុជា ២០២២-២០២៧ ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥ និងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២២-២០៣៥។ បន្ថែមពីនេះ ក្រសួងបាននិងកំពុងអនុវត្តផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០២១-២០២៥ ដោយផ្តោតលើយុទ្ធសាស្ត្រចំនួន ៤ គឺ ១) ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ រូបវន្តរបស់គ្រឹះស្ថានសិក្សា ២) ការបំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្តុះបណ្តាល ៣) ការពង្រឹងសមត្ថភាព អ្នកដឹកនាំគ្រប់គ្រង មន្រ្តីជំនាញ និងគ្រូបច្ចេកទេស និង៤) ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេក ទេស និងវិជ្ជាជីវៈប្រកបដោយបរិយាប័ន្នយេនឌ័រ។ រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET-DAY) នៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីសារៈសំខាន់ពីវិស័យនេះ ដល់គ្រប់ភាគីភាព ពាក់ព័ន្ធជាពិសេស ដល់គ្រប់មូលដ្ឋានសហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន និងជនងាយរងគ្រោះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបានត្រៀមរៀបចំ ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភ ចាប់ពីឆ្នាំ២០២៣ នេះតទៅឱ្យ មានប្រសិទ្ធភាពខ្ពស់៕

  • ១៩-០៣-២០២៣
  • Higher Education

    ពិព័រណ៍ការងារ និងផលិតភាពជាតិ ២០២២

    ថ្ងៃស្អែកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ២០២២ នឹងចាប់ផ្តើមហើយនៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។ ក្រុមហ៊ុនធំៗ ១៥០ នឹងផ្តល់ឱកាសការងារជាង ២ ម៉ឺនកន្លែង។ បងប្អូនយុវជន សិស្ស/និស្សិតទាំងអស់គ្នា កុំភ្លេចទៅចូលរួមទាំងអស់គ្នាដើម្បីដាក់ពាក្យស្វែងរកការងារ និងស្វែងយល់អំពីការបង្កើនផលិតភាពការងារ។ កុំភ្លេចត្រៀម CV ឲ្យបានច្រើន! ដាក់ពាក្យភ្លាម សម្ភាសភ្លាម។

  • ១៩-០៣-២០២៣
  • ទាញយកកម្មវិធីMACA

    កម្មវិធីអាចប្រើបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង IOS

    ទាញយកតំណភ្ជាប់សម្រាប់ Google Play និង App Store។