កម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព “Major and Career Roadshow“ ជូនសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ចំការលើ

Jun 18, 2023
កម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព “Major and Career Roadshow“ ជូនសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ចំការលើ
នារសៀលថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ២: ០០ នាទីរសៀល អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានរៀបចំកម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព “Major and Career Roadshow“ នៅវិទ្យាល័យ ហ៊ុន សែន ចំការលើ ក្រោមអធិបតីភាព ឯឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម។ កម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព “Major and Career Roadshow“ ក៏មានការអញ្ជើញចូលរួមពីវាគ្មិន លោក អ៊ុម គន្ធែល នាយកអង្គការ MACA និង លោក ប៊ិច សុធា នាយករងអង្គការ MACA និងជាអ្នកឯកទេសប្រឹក្សាយោបល់លើជំនាញសិក្សា និងអាជីព ព្រមទាំងមានការចូលរួមពី លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ចំការលើ សរុបប្រមាណ ២៣០ នាក់។ គួរបញ្ជាក់ផងដែរថា កម្មវិធីបង្ហាញផ្លូវស្តីពី ជំនាញសិក្សា និងអាជីព “Major and Career Roadshow “ ជាកម្មវិធីដែលជួយសិស្សានុសិស្ស និងយុវជនឱ្យមានភាពច្បាស់លាស់អំពីជម្រើសជំនាញសិក្សានិងអាជីព ដើម្បីចាប់យកអាជីពសមរម្យនាពេលអនាគតរបស់ពួកគេ។ គោលបំណងនៃការរៀបចំនេះឡើងដើម្បីបង្កើនការយល់ដឹងដល់សិស្សានុសិស្សអំពីសារៈសំខាន់នៃការជ្រើសរើសជំនាញសិក្សា និងអាជីពដែលត្រូវនឹងទេពកោសល្យ និងចំណាប់អារម្មណ៍របស់ពួកគេ។ ដូចគ្នានោះដែរ កម្មវិធីនេះក៏នឹងបង្កើនចំណេះដឹងពី ភាពជាអ្នកដឹកនាំរបស់យុវជនក្នុងយុគសម័យឌីជីថល ដល់យុវជនកម្ពុជាជំនាន់ក្រោយ ក្នុងការបង្កើនសមត្ថភាព និងគុណភាពដែលជាកំលាំងស្នូលរបស់ជាតិ ឱ្យទាន់បរិបទបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដើម្បីចូលរួមក្នុងការដឹកនាំនៅតាមបណ្តាគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងទម្រង់ជាសិក្ខាសាលាផ្ទាល់ជាមួយសិស្សានុសិស្ស។ ចំពោះមាតិកាល្អៗ និងសំខាន់ៗរបស់កម្មវិធីនីមួយៗនឹងត្រូវដកស្រង់ខ្លីៗយកមកធ្វើការផ្សព្វផ្សាយក្នុងទម្រង់ឌីជីថលតាមបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikTok, Telegram, Instagram និង YouTube ដែលរំពឹងថានឹងទទួលបានការចូលមើល និងបានទទួលព័ត៌មានទាំងនេះយ៉ាងតិច ១លាននាក់។

More News

កម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព “Major and Career Roadshow“ ជូនសិស្សានុសិស្សនៃវិទ្យាល័យ បុសខ្នុរ
កម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព “Major and Career Roadshow“ ជូនសិស្សានុសិស្សនៃវិទ្យាល័យ បុសខ្នុរ

...

កម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព “Major and Career Roadshow“ ជូនសិស្សានុសិស្សនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សណ្តែក
កម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព “Major and Career Roadshow“ ជូនសិស្សានុសិស្សនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សណ្តែក

...